អតីតចៅសង្កាត់លេខ២ ក្រុងព្រះសីហនុ បង្កើតមុខរបរលក់ការ៉េម ដើម្បីចិញ្ចឹមជីវិតគ្រួសារ

ខេត្តព្រះសីហនុ ៖ អតីតចៅសង្កាត់លេខ២ ក្រុងព្រះសីហនុ លោក គឹម សៀ បច្ចុប្បន្ន មានអាយុ ៧០ឆ្នាំ ក្រោយចូលនិវត្តន៍រូបលោក បានបង្កើតមុខរបរចិញ្ចឹមជីវិត ដោយសុច្ចរិត គឺកែឆ្នៃម៉ូតូកង់បី ដើម្បីលក់ការ៉េមឆ្ងាញ់ នៅតាមមូលដ្ឋានមួយចំនួន ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោកមានប្រសាសន៍ថា ការ៉េម របស់គាត់មានឈ្មោះ “ការ៉េមឆ្ងាញ់” ហើយតែងទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ  ក៏ដូចជាសិស្សានុសិស្ស រស់នៅស្រុកស្ទឹងហាវ ជាបន្តបន្ទាប់មកនេះ..។

លោក កែវ ចាន់ដារ៉ា ម្ចាស់អ៊ូទូក នៅស្រុកស្ទឹងហាវ ក៏ជាអតិថិជន របស់អតីតចៅសង្កាត់លេខ២ ម្នាក់ ហើយរូបលោក ក៏ធ្លាប់ស្គាល់រូបគាត់ នាពេលកន្លងមកដែរ។

លោកបន្តថា នាឱកាសពិធីបុណ្យកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរឆ្នាំនេះ លោក បានឧបត្ថម្ភថវិកា ១០០ដុល្លារអាមេរិក ជូន លោក គឹម សៀ ដើម្បីចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ..។

លោក គឹម សៀ អតីតចៅសង្កាត់លេខ២ បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោក កែវ ចាន់ដារ៉ា ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១០០ដុល្លារ ដល់រូបគាត់ ដើម្បីធ្វើបុណ្យ នាឱកាសពិធីបុណភ្ជុំបិណ្ឌឆ្នាំនេះ។

ការឧបត្ថម្ភនេះ ធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ នៅគ្រារូបលោក បានជួប អតីតចៅសង្កាត់លេខ២រូបនេះ ដោយចៃដន្យ ហើយកំពុងលក់ការ៉េម នៅតាមផ្លូវសាធារណៈ ក្នុងមូលដ្ឋានស្រុកស្ទឹងហាវ៕

អត្ថបទដែលជាប់ទាក់ទង