កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៦នាក់ និងស្លាប់គ្មាន
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ០៦នាក់ (ក្នុងសហគមន៍ ០៥នាក់)- ជាសះស្បើយ ១២នាក់ និងស្លាប់ គ្មាន។
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងសរុប 137,745 នាក់ – អ្នកជាសះស្បើយ 134,633 នាក់ និង មានអ្នកស្លាប់ 3,056 នាក់៕