លោកឧកញ៉ា ទៀ វិចិត្រ ធ្វើផ្ទះមួយខ្នង ជូនពលរដ្ឋក្រីក្រមួយគ្រួសារ រស់នៅស្រុកព្រៃនប់

រាជធានីភ្នំពេញ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ដែលជាការឧបត្ថម្ភ របស់លោកឧកញ៉ា ផ្ទាល់ ជូនពលរដ្ឋក្រីក្រមួយគ្រួសារ ប្រកបរបរធ្វើការរោងចក្រ ដើម្បីរកលុយចិញ្ចឹមគ្រួសារ រស់នៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នាឱកាសនោះ ឧកញ៉ា ក៏បាននាំយកជំនួយមួយចំនួនទៀត រួមមាន៖ ម៉ូតូថ្មី០១គ្រឿង ឧបភោគចំណីអាហារ និងថវិកា ចំនួន ១លានរៀល មកឧបត្ថម្ភជូនគ្រួសារក្រីក្រមួយនេះ ថែមទៀត ទិកសម្រាប់ធ្វើមធ្យោសបាយធ្វើដំណើរ និងដោះស្រាយជីវភាពបន្តនាថ្ងៃខាងមុខ..។

លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបញ្ជាក់បន្ថែមថា ផ្ទះសង់ថ្មីខាងលើនេះ មានទំហំ × ១០ម៉ែត្រ និងមានបនទប់នៅទឹក ពីផ្នែកក្រោយផ្ទះនេះ។

លោកឧកញ៉ា បន្តថា ពលរដ្ឋក្រីក្រមួយគ្រួសារនេះ ប្តីមានឈ្មោះ ត្រេន រុំ និងប្រពន្ធឈ្មោះ គង់ ផាត រស់នៅជាមួយកូនៗ និងម្តាយចាស់ជរា ហើយជាគ្រួសារក្រីក្រជួបការលំបាក..។ ក្នុងនោះ ដោយលោក មើលឃើញការលំបាក របស់គាត់ ខ្វះមធ្យោបាយធ្វើដំណើរ ទៅធ្វើការប្រចាំថ្ងៃ ទើបរូបលោក បានផ្តល់នូវម៉ូតូថ្មីមួយគ្រឿងទៀត ជូនសម្រាប់ជិះទៅធ្វើការផង និងឆ្លៀតរត់ឌុបផង ដើម្បីរកប្រាក់ចំណូល ចិញ្ចឹមគ្រួសារ ឲ្យបានប្រសើរជាងរាល់ថ្ងៃនេះ។

ចំណែក អាជ្ញាធរឃុំទឹកថ្លា ជាពិសេស ក្រុមគ្រួសារ របស់ លោក រេន រុំ ផ្ទាល់ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសម្បុរស របស់លោកឧកញ៉ា ទៀ វិចិត្រ និង និងភរិយាព្រមទាំងសាច់ញាតិ ដែលបានផ្តល់ជំនួយឧបត្ថម្ភ ដល់គ្រួសារក្រីក្រមួយនេះ អាចមានលទ្ធភាព ពង្រីកមុខរបរចិញ្ចឹមជីវិត និងមានផ្ទះរស់នៅបានសមរម្ ជំនួសឲ្យផ្ទះចាស់ទ្រុឌទ្រោម របស់គាត់..៕

អត្ថបទដែលជាប់ទាក់ទង