អភិបាលខេត្តកោះកុង ផ្ញើសារសុំការអភ័យទោស ពលរដ្ឋធ្វើដំណើរចេញចូល មូលដ្ឋាននេះ ព្រោះផ្លូវខូចច្រើន
ខេត្តកោះកុង ៖ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានផ្ញើសារសុំការអធ្យាស្រ័យ និង អភ័យទោស ចំពោះអ្នកធ្វើដំណើរចេញចូល មូលដ្ឋានខេត្តកោះកុង ដដែលមានទីតាំងខ្លះ ផ្ផ្លូវខូចពិបាក ក្នុងការធ្វើដំណើរ។
លោកស្រីអភិបាល មានប្រសាសន៍ថា ដោយសាររដូវវស្សាមានភ្លៀងធ្លាក់ច្រេីន ហើយក្រុមហ៊ុន ក៏កំពុងស្ថាបនាផ្លូវជាតិលេខ៤៨ ឲ្យមានគុណ ទើបជាកត្តាធ្វើឲ្យកំណាត់ផ្លូវនេះ មានការខូចខាតច្រេីន ពិបាកធ្វើដំណើរ និងមានការយឺតយ៉ាវ៕